khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
     
    ចែករំលែក ៖

    កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ម្សិលមិញនេះ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ខុទ្ទកាល័យ ក្នុងរយៈពេល ១ឆ្នាំ កន្លងមកនេះ។
    ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព និងការខិតខំប្រឹងប្រែងរបស់សមាជិកខុទ្ទកាល័យទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពសំខាន់ៗ រួមមាន៖

    • ការងារនីតិកម្ម៖ ការសិក្សាស្រាវជ្រាវលើ វិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលច្បាប់នេះ នឹងធានានូវការពង្រឹងគណនេយ្យភាព និងប្រសិទ្ធភាពការងាររបស់សមាជិកព្រឹទ្ធសភា ក្នុងការអនុវត្តមុខងារតំណាង និងមុខងារតាមដានការអនុវត្តច្បាប់។
    • ការងារសង្គម៖ បានជួយដល់បងប្អូនជនភៀសសឹក គ្រួសារវីរកងទ័ព និងកងទ័ពនៅតំបន់ព្រំដែន រួមទាំងការជំរុញផ្នែកអាហាររូបបត្ថម្ភ និងអប់រំភាសាអង់គ្លេស ពិសេសសម្រាប់កុមារនៅទីជនបទ។

    ជាកិច្ចបញ្ចប់ ឯកឧត្តមបណ្ឌិត បានដាក់ចេញនូវទិសដៅការងារបន្ត ដោយលើកទឹកចិត្តសមាជិកខុទ្ទកាល័យទាំងអស់ ឱ្យបន្តបង្កើតគំនិតផ្ដួចផ្ដើមនានាបន្ថែមទៀត ពិសេសគំនិតផ្តួចផ្តើមពាក់ព័ន្ធ ច្បាប់សេដ្ឋកិច្ច សង្គម និងបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ព្រឹទ្ធសភាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមបណ្ឌិតអនុប្រធានទី២ ព្រឹទ្ធស


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមបុណ្យគម្រប់៧ថ្ងៃ លោក អ៊ុន ខែត ជំទប់ទី១ នៃឃុំបឹងសាលាខាងត្បូង នៅស្រុកកំពង់ត្រាច ខេត្តកំពត